Cct850x100 1
1800px x h300px kh

អតីតមេប៉ូលីសក្រុងសៀងហៃត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាង១០លានដុល្លារ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀងហៃ៖ អតីតអភិបាលរងក្រុងសៀងហៃ និងជាអតីតប្រធានការិយាល័យសន្តិសុខសាធារណៈក្រុងសៀងហៃ លោក កុង តាវអាន (Gong Daoan) ត្រូវបានតុលារការចោទប្រកាន់ពីបទទទួលសំណូកជាង៧៣លានយ័នឬប្រមាណជាង១០លានដុល្លារអាមេរិក។

នៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១នេះ តុលារការខេត្តហឺប៉ី បានបើកសវនាការជំនុំជម្រះរឿងក្ដីរបស់លោកកុង តាវអាន ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ជាង ៧៣ លានយ័ន។

ប្រធានការិយាល័យសន្តិសុខសាធារណៈរូបនេះ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ជាង ៧៣ លានយ័ននៅក្នុងករណីដំបូង។ ខណៈនៅក្នុងតុលាការ ចុងចោទលោក កុង តាវអាន បានសារភាពទោសកំហុសទទួលស្គាល់ថាខ្លួនបានទទួលសំណូកពិតមែន។

នៅចុងបញ្ចប់ តុលាការបានប្រកាសលើកពេលផ្តន្ទាទោសទៅលើលោកអតីតមេប៉ូលីសក្រុងសៀងហៃរូបនេះ ដែលត្រូវចោទប្រកាន់ថា បានទទួលសំណូកជាង១០លានដុល្លារអាមេរិក៕


Khcct banner

អត្ថបទទាក់ទង