Yearendyearend1140x150

យានShenzhou-12របស់ចិនបានចុះចតនៅលើផែនដីដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ចិន៖ យានអវកាសចិន Shenzhou-12 ដែលដឹកអវកាសយានិកចិន ៣ នាក់ត្រឡប់មកផែនដីវិញបានដោយជោគជ័យ បន្ទាប់ពីបំពេញបេសកកម្មអវកាសអស់រយៈ៣ខែ នៅស្ថានីយ៍អវកាសធៀនហឺ(Tianhe )។

អវកាសយានិកបីនាក់គឺលោក នៀក ហៃសឹង, លោក លីវ ប៉មីង និងលោក ថាង ហុងប៉ បានរស់នៅនិងធ្វើការនៅធានអានហេរយៈពេល ៩០ ថ្ងៃ ដែលជាអវកាសយានិកចិនស្នាក់នៅបានយូរជាងគេនៅអវកាស។

ការប្រាស្រ័យទាក់ទងគ្នារវាងការវិលត្រឡប់របស់យានអវកាសនិងមជ្ឈមណ្ឌលត្រួតពិនិត្យនៅផែនដីនឹងត្រូវកាត់ផ្តាច់ជាបណ្តោះអាសន្នប្រហែល ៤ ទៅ ៦ នាទី បន្ទាប់ពីកន្សោមនេះចូលទៅក្នុងតំបន់កាច់ផ្ដាច់ភ្លើង ដែលមានចម្ងាយប្រហែល ៨០ ទៅ ១០០ គីឡូម៉ែត្រពីលើផែនដី។

ឆ័ត្រយោងបានសាកល្បងបន្ថយល្បឿនសម្រាប់ការវិលត្រលប់មកវិញ ដោយយានអវកាសបានចេញពីតំបន់ដាច់ភ្លើង និងធ្លាក់ចុះមកនៅត្រឹម ១០ គីឡូម៉ែត្រពីផែនដី។ ហើយម៉ាស៊ីនបញ្ច្រាស នឹងចាប់ផ្តើមនៅពេលដែលកន្សោមវិលត្រលប់មកត្រឹមមួយម៉ែត្រពីលើដី ដើម្បីកាត់បន្ថយល្បឿនធ្លាក់ចុះមកក្រោម ២ ម៉ែត្រក្នុងមួយវិនាទី។

មុនពេលការធ្វើដំណើរត្រឡប់មកវិញអវកាសយានិកបានបំពេញការងារផ្សេងៗដូចជា ការកំណត់ស្ថានភាពនៃការរួមបញ្ចូលគ្នានៃម៉ូឌុលស្នូលនិងយានដឹកទំនិញធៀនចូវ -២ ការតម្រៀបនិងការទាញយកទិន្នន័យពិសោធន៍ ការបោសសំអាតនិងផ្ទេរការផ្គត់ផ្គង់ ដែលបានរក្សាទុកក្នុងគន្លងដោយមានការគាំទ្រពីបុគ្គលិក CMSA នៅលើផែនដី។

គួរបញ្ជាក់ថា អវកាសយានិកចិនទាំងបីនាក់ត្រូវបានបញ្ជូនទៅទីអវកាសតាមរយៈយានShenzhou-12 ហើយបានទៅដល់ស្ថានីយ៍ Tianhe នៅថ្ងៃទី ១៧ ខែមិថុនា។ នាវិកទាំងបីបានអនុវត្តសកម្មភាពក្រៅស្ថានីយ៍ចំនួនពីរដងក្នុងរយៈពេល ៩០ ថ្ងៃកន្លងមក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង