Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃបានកត់ត្រាករណីឆ្លងកូវីដ១៩ចំនួនជាងមួយម៉ឺនបួននាក់នៅថ្ងៃស្រុកនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Thaiger

ថៃ៖ ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃសុក្រទី ១៧ ខែកញ្ញានេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១៤.៥៥៥ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ ១៩ ក្នុងនោះ មាន ៧៩០ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ប្រទេសថៃ បានកត់ត្រាករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ១៤.៥៥៥ នាក់និងមានអ្នកស្លាប់ចំនួន ១៧១ នាក់នៅថ្ងៃសុក្រនេះ។ ខណៈអ្នកជំងឺ ១៣.៦៩១ នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ករណីឆ្លងកូវីដ១៩សរុបនៅក្នុងប្រទេសថៃមានចំនួន ១.៤៤៨.៧៩២ ដែលមានអ្នកស្លាប់សរុបចំនួន ១៥.១២៤ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង