Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប្រទេសវៀតណាមកត់ត្រាករណីឆ្លងកូវីដ១៩ចំនួនជាងមួយម៉ឺនករណីបន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ក្នុងស្រុកចំនួន ១០.៤៨២ នាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈ តំបន់ចំនួន ៣ ដែលមានអ្នកឆ្លងច្រើនជាងគេ គឺទីក្រុង ហូជីមិញមាន ៥.៧៣៥ ករណី, ប៊ិញ ឌឿង មាន ២.៩៩៨ ករណី និងដុងណៃមាន ៥៦៧ ករណី។

ការធ្វើតេស្តចំនួន ២០៦.៨៩២ ត្រូវបានធ្វើឡើងលើសំណាកចំនួន ៨៨៤.៣៤៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយមានគំរូជាច្រើនបានដាក់ជាក្រុមជាមួយគ្នាសម្រាប់ការធ្វើតេស្តតែមួយ។

ទន្ទឹមនឹងនេះ ករណីស្លាប់ចំនួន ២៣៩ នាក់ត្រូវបានកត់ត្រាទុកក្នុងមូលដ្ឋានទិន្នន័យជាតិកាលពីថ្ងៃព្រហស្បតិ៍រួមទាំង ១៦០ នាក់នៅទីក្រុងហូជីមិញ, ៤៦ នាក់នៅប៊ិញ ឌឿង, ១០ នាក់នៅឡុងអាន ១០ នាក់, ៣ នាក់ នៅងៀអាននិងកៀនយ៉ាង, ២ នាក់នៅ តៃនិញនិងបេនត្រេ, ម្នាក់នៅថាញ់ហាវ ខាញ់ហាវ, កា ម៉ាវ និងទីក្រុងហាណូយ។

រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៦.៤២៥ ករណីដែលស្មើនឹងប្រមាណ ២.៥ ភាគរយនៃការឆ្លងទាំងអស់។

គិតត្រឹមថ្ងៃព្រហស្បតិ៍អ្នកជំងឺកូវីដ ១៩ ចំនួន ១០.៩០១ នាក់ ត្រូវបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនករណីដែលបានជាសះស្បើយសរុបមានចំនួន ៤២៣.៥៥១ នាក់។

ទោះជាយ៉ាងណាចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងរលកថ្មីនេះ បានកើនឡើងដល់ ៦៥១.៧២៧ នាក់ចាប់តាំងពីការរីករាលដាលមក បានធ្វើឲ្យឈរនៅលំដាប់ទី ៤៧ នៃ ២២២ ប្រទេសនិងតំបន់។

សូមបញ្ជាក់ថា ប្រទេសនេះបានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣២.២ លាននាក់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន២ដូសដល់មនុស្សជាង ៥.៩ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង