Yearendyearend1140x150

កូរ៉េខាងជើងបាញ់សាកល្បង«មីស៊ីលចល័ត»តាមផ្លូវដែកបានដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ RT

កូរ៉េខាងជើង៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េនៅថ្ងៃទី ១៦ ខែកញ្ញា នេះ យោធាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចល័តតាមផ្លូវដែកដោយជោគជ័យ ដោយអាចបាញ់ចំគោលដៅបានយ៉ាងត្រឹមត្រូវក្នុងចម្ងាយ ៨០០ គីឡូម៉ែត្រនៅសមុទ្រខាងកើត។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបាននិយាយថា គោលបំណងនៃការបណ្តុះបណ្តាលបើកការត្រួតពិនិត្យ គឺដើម្បីកំណត់ពីលទ្ធភាពអនុវត្តប្រព័ន្ធមីស៊ីលចល័តតាមផ្លូវដែក ដែលត្រូវបានដាក់ពង្រាយជាលើកដំបូងនៅក្នុងការប្រយុទ្ធជាក់ស្តែង ដើម្បីវាយតម្លៃពីការត្រៀមខ្លួន និងសមត្ថភាពបំពេញភាពរបស់កងវរសេនាធំមីស៊ីល ដែលទើបបង្កើតថ្មី និងដើម្បីស្គាល់ពីនីតិវិធីប្រតិបត្តិការប្រយុទ្ធពិតប្រាកដ។

លោក Park ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ បានចូលរួមនិងដឹកនាំការត្រួតពិនិត្យនិងបើកការបណ្តុះបណ្តាលកងវរសេនាធំមីស៊ីល នេះ។

លោក Park បាននិយាយថា ប្រព័ន្ធមីស៊ីលចល័តតាមផ្លូវដែក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលអាចបំពេញបេសកកម្មបាញ់ ដើម្បីវាយប្រហារមកលើកងកម្លាំងគំរាមកំហែងក្នុងពេលដំណាលគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង