
កូរ៉េខាងត្បូង៖ ការិយាល័យកណ្តាលសេនាធិការកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី ១៥ កញ្ញានេះ បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ចេញពីតំបន់ដីកណ្តាលចូលទៅក្នុងសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគ ព័ត៌មានបន្ថែមអំពីការបាញ់បង្ហោះនេះ ខណៈកងទ័ពកូរ៉េខាងត្បូងកំពុងបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្នបំផុត ហើយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរក្សាកិច្ចសហប្រតិបត្តិការនិងឆ្លើយតបយ៉ាងជិតស្និទ្ធចំពោះរឿងនេះ។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានសាកល្បងដោយជោគជ័យនូវមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ដែលទើបបង្កើតឡើងកាលពីថ្ងៃទី ១១ និងថ្ងៃទី ១២ ខែកញ្ញា ។
អាមេរិកបានបញ្ជាកជំហរគោលនយោបាយ ចំពោះកូរ៉េខាងជើងមិនមានការផ្លាស់ប្តូរទេ ហើយអាមេរិកនៅតែរៀបចំទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ដើម្បីសម្រេចបានគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅ ឧបទ្វីបកូរ៉េ៕