Yearendyearend1140x150

sinovac ៖កុមារអាយុ៣ដល់១៧ឆ្នាំចាក់sinovacគឺប្រសិទ្ធភាពខ្ពស់ជាមនុសពេញវ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ វ៉ាក់សាំងអសកម្មការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុនដែលផលិតវ៉ាក់សាំង ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋចិន សម្រាប់ការប្រើប្រាស់ជាលក្ខណៈបន្ទាន់ចំពោះមនុស្សដែលមានអាយុពី ៣ដល់១៧ ឆ្នាំ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ កាលពីថ្ងៃទី ១៩ កក្កដា បានប្រកាសថា ខ្លួនបានទទួលទិន្នន័យពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនហើយ លទ្ធផលបង្ហាញថា ក្រុមមនុស្សអាយុ ៣ទៅ១៧ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ គឺមានភាពស៊ាំរឺមានអង់ទីគ័រយ៉ាងល្អ។

បើតាមក្រុមហ៊ុនបានបង្ហាញថា៖ ចំពោះការសិក្សាគ្លីនិកដំណាក់កាលទី២ ចំពោះកុមារ និងក្មេងជំទង់អាយុពី ៣ទៅ១៧ ឆ្នាំ បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ២ ដូសរយៈពេល៣ខែរួច អត្រាមានប្រព័ន្ធការពារនិងអត្រាវិជ្ជមាននៃអង់ទីគ័រគឺរហូតដល់ ៩៨,៩%%និង ១០០%។

បើតាមក្រុមហ៊ុន បានអះអាងថា ជាមធ្យមកំរិតនៃអង់ទីគ័របន្ទាប់ពី បានចាក់វ៉ាក់សាំង២៨ថ្ងៃរបស់កុមារ គឺមានខ្ពស់ជាងមនុស្សពេញវ័យ និងមនុស្សចាស់។នេះបង្ហាញថា ការចាក់វ៉ាក់សាំង ចំពោះកុមារដែលមិនទាន់ពេញវ័យ គឺមានសុវត្តិភាព និងភាពស៊ាំល្អ ហើយប្រសិទ្ធភាពរបស់វាបន្ទាប់ពីចាក់វ៉ាក់សាំងគឺប្រសើរជាងមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

លោក អ៊ី តុង CEOក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ ធ្លាប់បានមានប្រសាសន៍ថា៖ វ៉ាក់សាំងរបស់ក្រុមហ៊ុននេះគឺអាចត្រូវបានប្រើជាបន្ទាន់សម្រាប់មនុស្សដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង