Yearendyearend1140x150
Img 0571

ចិននិងសិង្ហបុរីប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងទំនាក់ទំនងចិន-អាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ចិន៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានជួបជាមួយទីប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃអង្គារដោយភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងជំរុញទំនាក់ទំនងចិន-អាស៊ាន។

នៅក្នុងកិច្ចពិភាក្សាលោកវ៉ាងបាននិយាយថា ការអភិវឌ្ឃទំនាក់ទំនងចិន-សិង្ហបុរី បានរក្សាសន្ទុះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ នេះដោយសារការដឹកនាំជាយុទ្ធសាស្ត្ររបស់ភាគីទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរនិងទស្សនៈប្រកបដោយហេតុផលនិងគោលបំណងរបស់សិង្ហបុរី ឆ្ពោះទៅរកកំណើនរបស់ចិន និងសមត្ថភាពរបស់ខ្លួនក្នុងការស្វែងរកឱកាសសហប្រតិបត្តិការ ដើម្បីទទួលបានជោគជ័យទៅវិញទៅមក។

លោក វ៉ាង យី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការសហការជាមួយសិង្ហបុរី ដើម្បីពង្រឹងការជឿទុកចិត្តគ្នានិងការផ្លាស់ប្តូរស៊ីជម្រៅនៅក្នុងយុគសម័យនៃជំងឺរាតត្បាត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗនិងរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

លោក វ៉ាង បានកត់សម្គាល់ថា ប្រទេសចិននឹងបន្តពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពន្លឿនការពិគ្រោះយោបល់លើក្រមប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូង ដោយគោរពតាមក្របខ័ណ្ឌតំបន់ជាមួយអាស៊ាន និងជួយសម្រួលដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។

ជាការឆ្លើយតប លោក លី សៀនឡុងបានឯកភាពថា សិង្ហបុរីនិងចិនបានមើលឃើញពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យផ្សេងៗចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថា ភាគីទាំងអស់នឹងមានអន្តរកម្មវិជ្ជមានជាមួយចិន ហើយធ្វើការជាមួយចិន ដើម្បីរួមគ្នាកសាងប្រទេសក្នុងយុគសម័យសកលភាវូបនីយកម្មដើម្បីលើកកម្ពស់ការអភិវឌ្ឍ-យូរអង្វែងនិងនិរន្តរភាពរបស់ពិភពលោក។

នាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ បានគាំទ្រប្រទេសអាស៊ាននិងចិន ដើម្បីអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ដើម្បីពង្រឹងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់និងផ្តល់ឱកាសអភិវឌ្ឍន៍ថ្មីៗសម្រាប់ភាគីទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង