
នីហ្សេរីយ៉ា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា សិស្សជិត ៧០ នាក់ដែលត្រូវបានចាប់ជំរិតនៅភាគខាងជើងនីហ្សេរីយ៉ាកាលពី ២ សប្តាហ៍មុនគឺត្រូវបានដោះលែង។
អភិបាលរដ្ឋហ្សាមហ្វារ៉ា លោក បែលឡូ ម៉ាតាវ៉ាលឡេ បាននិយាយថា កងកម្លាំងសន្តិសុខ បានដោះលែងសិស្សចេញពីសាលាអនុវិទ្យាល័យទិវារដ្ឋាភិបាល ដោយលោកបាននិយាយថា គ្មានការឲ្យលុយលោះ។
ខ្មាន់កាំភ្លើង បានចាប់ជំរិតសិស្សនៅថ្ងៃទី ១ ខែកញ្ញា ដោយបន្តរលកនៃការវាយប្រហារស្រដៀងគ្នានៅហ្សាមហ្វារ៉ា ដែលជំរុញឱ្យរដ្ឋាភិបាលបិទសាលារៀនទាំងអស់។
យូនីសេហ្វបាននិយាយថា មានការវាយប្រហារស្រដៀងគ្នាចំនួន ១០ នៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលនាំឱ្យមានការចាប់ជំរិតចំនួន ១.៤៣៦ នាក់ និងស្លាប់ ១៦ នាក់។
នៅក្នុងឧបទ្ទវហេតុនេះសិស្សចំនួន ៧៣ នាក់ត្រូវបានគេនាំយកដំបូង ប៉ុន្តែ ៥ នាក់ត្រូវបានជួយសង្គ្រោះនៅថ្ងៃបន្ទាប់ពីការវាយប្រហារ៕