
ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានកើតឡើងនៅដែនទឹកភាគខាងត្បូងនៃទីក្រុងតូកៃដូប្រទេសជប៉ុននៅព្រឹកថ្ងៃទី ១៤នេះ។
យោងតាមព័ត៌មាន ដែលចេញផ្សាយដោយទីភ្នាក់ងារឧតុនិយមជប៉ុននៅម៉ោង ៧ និង ៤៦ នាទីថ្ងៃទី ១៤ នេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅដែនទឹកខាងត្បូងតូកៃដូ ដោយមានរយៈទទឹងខាងកើត ១៣៨.២ដឺក្រេ រយៈទទឹងខាងជើង ៣២.២ដឺក្រេ ជាមួយជំរៅ ៤៥០ គីឡូម៉ែត្រ តែការរញ្ជួយដីនេះ មិនបានបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ។
ការរញ្ជួយដីនេះ មិនមានការរញ្ជួយច្រើននៅជិតចំណុចកណ្តាលនៃមជ្ឈមណ្ឌលនោះទេ ប៉ុន្តែតំបន់ធំមួយដែលមានចំងាយ ៣០០ គីឡូម៉ែត្រពីចំណុចកណ្តាលមានការរញ្ជួយខ្លាំង។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនការរញ្ជួយដីដ៏ខ្លាំងកម្រិត ៦ រ៉ិចទ័រ ឬច្រើនជាងនេះបានកើតឡើងរៀងរាល់ពីរបីឆ្នាំម្តងនៅសមុទ្រភាគអាគ្នេយ៍នៃខេត្តMie និងខេត្តតៃកៃដូភាគខាងត្បូងប្រទេសជប៉ុន៕