Cc time web banner 054637

អាមេរិកកំពុងរៀបចំទំនាក់ទំនងកាទូតជាមួយកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងមីស៊ីលថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

វ៉ាស៊ីនតោន៖សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនដើម្បីចូលរួមជាមួយកូរ៉េខាងជើង។ការប្រកាសនេះ គឺបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទថ្មីមួយកាលពីចុងសប្តាហ៍។

អនុប្រធានសារព័ត៌មានរបស់សេតវិមានលោកស្រី ខារីនហ្សង់-ព្យែរ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ជំហររបស់អាមេរិកមិនផ្លាស់ប្តូរទេ ហើយអាមេរិកនៅតែត្រៀមខ្លួនដើម្បីធ្វើកិច្ចការការទូតជាមួយកូរ៉េខាងជើងឆ្ពោះទៅរកគោលដៅនៃការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅ ឧបទ្វីបកូរ៉េ” ។

លោកស្រីបានបញ្ជាក់ជាថ្មីនូវវិធីសាស្រ្តអនុវត្តន៍ជាក់ស្តែងរបស់រដ្ឋបាលលោកចូបៃដិន ក្នុងការដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង ដែលបើកចំហរស្វែងយល់ពីការទូត ដើម្បីធ្វើឱ្យមានការរីកចម្រើនជាក់ស្តែង ដែលបង្កើនសន្តិសុខរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទថ្មីដោយជោគជ័យកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

របាយការណ៍បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានរយៈពេល ៧,៥៨០ វិនាទីតាមបណ្តោយរាងពងក្រពើទាំងនៅលើអាកាស លើដី និង លើទឹក របស់កូរ៉េខាងជើង ហើយបានបាញ់ចំគោលដៅចម្ងាយ ១៥០០ គីឡូម៉ែត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង