Cct850x100 1

អ៊ីស្រាអែលត្រៀមចាក់វាក់សាំងកូវីដដូសទី ៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១។រូបភាព៖ AP

អ៊ីស្រាសែល៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់របស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលកំពុងរៀបចំដើម្បីធានាថាមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ សំរាប់ដំណើរការចាក់វ៉ាក់សាំងកូវីដដូសទី ៤ ។

ចំពោះសំនួរថាពេលណាចាក់ដូសទី៤ ប្រធានក្រសួងសុខាភិបាល អ៊ីស្រាអែល លោកអាសិន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុក្នុងស្រុកមួយកាលពីថ្ងៃអាទិត្យថា“ យើងមិនដឹងថា វានឹងកើតឡើងនៅពេលណាទេ ខ្ញុំសង្ឃឹមថាវានឹងកើតឡើង ” ។

ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ថ្នាំវាក់សាំងដូសទី៣ដល់ប្រជាជនរបស់ខ្លួនចាប់ពីដើមខែសីហាមក រហូតមកដល់ពេលនេះមានមនុស្សប្រមាណ ២,៨ លាននាក់បានចាក់វាក់សាំងទី ៣រួចរាល់ហើយ ។ មន្រ្តីសុខាភិបាលអ៊ីស្រាអែលកន្លងទៅបាននិយាយថា បន្ទាប់ពីចាក់វាក់សាំងហើយ ៥ខែក្រោយប្រសិទ្ធភាពវ៉ាក់សាំងនឹងចុះខ្សោយ ដូច្នេះចាំបាច់ត្រូវតែចាក់ដូសជំរុញ។

Khcct banner

អត្ថបទទាក់ទង