
ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ បានអន្តរាគមន៍សម្រសម្រួលបញ្ជូនពលករខ្មែរចំនួន១៣នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។