Khmer suport khmer cc time

ព្យុះទីហ្វុងទី១៤“candu”នៅចិនបាននាំមកនូវខ្យល់និងរលកយ៉ាងខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ចិន៖ នៅថ្ងៃទី ១៣ ខែកញ្ញានេះព្យុះទីហ្វុងទី១៤ “candu” នាំមកនូវខ្យល់បក់និងខ្លាំងរលក សមុទ្រនៅជិតតំបន់ទេសភាព តុង សារ ក្នុងទីក្រុងជូ ជែរជៀន និងទីក្រុង ចូវសាន ខេត្តចឺជាំងប្រទេសចិន។

ព្យុះទីហ្វុង “candu” ទី ១៤ នៅឆ្នាំនេះ មានទីតាំងស្ថិតនៅភាគខាងជើងនៃសមុទ្រចិនខាងកើតចម្ងាយប្រហែល ១៤៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង ចូវសាន ខេត្ត ចឺជាំង ប្រទេសចិន ហើយរំពឹងថា នឹងធ្វើដំណើរទៅភាគពាយព្យក្នុងល្បឿនប្រហែល ២០ គីឡូម៉ែត្រក្នុងមួយម៉ោង វាបានធ្វើចលនាយឺតៗ និងចុះខ្សោយបន្តិចម្តងៗ។

ព្យុះនេះ នឹងឆ្លងកាត់កោះចូវសាន ចាប់ពីថ្ងៃត្រង់ដល់រសៀលថ្ងៃទី ១៣ បន្ទាប់មកនឹងធ្វើដំណើរពីឈូងសមុទ្រហាំងចូវ ទៅមាត់ទន្លេយ៉ាងជឺ ហើយនឹងថយចុះវិញនៅថ្ងៃទី ១៦ ខែកញ្ញា ដោយវានឹងចាប់ផ្តើមផ្លាស់ទីទៅភាគឦសាន។

ព្យុះទីហ្វុងទី១៤ នឹងជះឥទ្ធិពលថ្ងៃចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែកញ្ញា នឹងមានខ្យល់បក់ខ្លាំងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ និងមានរលកបក់បោកខ្លាំងនៅសមុទ្រចិនខាងកើត សមុទ្រខាងត្បូង សមុទ្រលឿង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤៕


Khcct banner

អត្ថបទទាក់ទង