Yearendyearend1140x150
Img 0571

មនុស្ស១៧ម៉ឺននាក់នៅបារាំងបានធ្វើការតវ៉ាប្រឆាំងការនឹងការចាក់វ៉ាក់«កាតព្វកិច្ច»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Daily Express

បារាំង៖ ប៉ូលីសបានរាយការណ៍ថា ការធ្វើបាតុកម្មចំនួន ២០០ ប្រឆាំងនឹងនឹងការចាក់វ៉ាក់«កាតព្វកិច្ច» នៅទូទាំងប្រទេសបារាំង។ ប៉ូលីសបានប៉ាន់ស្មានថា មានមនុស្សរហូតដល់ ១៧០.០០០ នាក់ចូលរួម ការប្រមូលផ្តុំបែបនេះនៅទូទាំងប្រទេស។ ខណៈកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមនុស្សប្រមាណ ១៤០.០០០ នាក់បានចូលរួមក្នុងបាតុកម្មនេះ។

នៅថ្ងៃសៅរ៍ គឺជាសប្តាហ៍ទី ៩ ជាប់ៗគ្នា នៃការតវ៉ាប្រឆាំងដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលប្រធានាធិបតីបារាំងលោក Emmanuel Macron បានណែនាំវិធានការមួយ ដែលតម្រូវឱ្យមានការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់អ្នកដែលចង់ទៅភោជនីយដ្ឋាន រោងភាពយន្ត និងផ្សារទំនើប ឬធ្វើដំណើរតាមរថភ្លើងចម្ងាយឆ្ងាយ។

មុននេះបណ្តាញព័ត៌មានបារាំងបានរាយការណ៍ថា វិធានការនេះ ត្រូវបានគាំទ្រដោយប្រជាជនយ៉ាងតិច ៦៧% ប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា ការប៉ះទង្គិចបានផ្ទុះឡើងនៅជិត Champs-Elysees ជាពិសេសនៅពេលប៉ូលីសរារាំងអ្នកចូលរួមក្នុងការធ្វើបាតុកម្មមួយមិនឱ្យចូលទៅក្នុងផ្លូវ។

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីរបស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេ ជាមួយនឹងគោលនយោបាយកូវីដ១៩ សម្រាប់ការតវ៉ារយៈពេល ៩ សប្តាហ៍ ជាប់ៗគ្នា។

ការធ្វើបាតុកម្មទ្រង់ទ្រាយធំចំនួន ៤ ត្រូវបានកំណត់នៅទីក្រុងប៉ារីសសម្រាប់ថ្ងៃសៅរ៍នេះ។ ហ្វូងមនុស្សបានដើរក្បួនតាមដងផ្លូវនៅផ្នែកផ្សេងៗនៃទីក្រុង ដែលហ៊ុំព័ទ្ធដោយមន្រ្តីប៉ូលីសពាក់អាវកុបកម្មការពារយ៉ាងតឹងរឹងរបស់ ។ ខណៈក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិបារាំងនិងកាន់បដាដែលសរសេរថា “សុខភាពមិនមែនជាអាជីវកម្មទេ” ។

កម្លាំងប៉ូលីសធំៗ ត្រូវបានដាក់ពង្រាយនៅប៉ារីសជាពិសេសនៅផ្លូវ Champs-Elysees និង Wagram នៅភាគពាយព្យនៃទីក្រុង ជាកន្លែងដែលមានការប្រមូលផ្តុំដ៏ធំមួយត្រូវបានប្រកាស។ ភាពតានតឹងបានផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលបាតុកម្ម ដោយវីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញថា ក្រុមបាតុករបានវាយប្រហារទៅប៉ូលីសដោយប្រើរបស់របរផ្សេងៗ ហើយមន្រ្តីប៉ូលីសបានធ្វើការឆ្លើយតបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង