Yearendyearend1140x150

សម្តេចហ៊ុន សែនបង្វែរ«រង្វាន់១លានដុល្លារ»បានពីមេដាយទៅធ្វើផ្ទះជូនអតីតយុទ្ធជន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace

ភ្នំពេញ៖សម្តេច ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ក្នុងមេដាយនេះ សម្តេចទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន១លានដុល្លារ។

ថ្លែងក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេច ហ៊ុន សែន ប្រកាសមិនទទួលយកថវិកានេះនោះទេ ដោយបង្វែរថវិកាជារង្វាន់១លានដុល្លារនេះទៅសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងយុវនីតិសម្បទា។សម្រាប់សម្តេចថវិកា១លានដុល្លារនេះអាចសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងយុវនីតិសម្បទាបានច្រើនដោយផ្ទះមួយអាចចំណាយថវិកាប្រហែល៤ពាន់ដុល្លារ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។សម្តេច ហ៊ុន សែន ត្រូវបានគេចាត់ទុកថា គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង