អាមេរិក៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ នេះ ជាខួប២០ឆ្នាំនៃអំពើភេរវកម្មបុកអគារនៅអាមេរិ។ ការវាយប្រហារនេះ ប្រព្រឹត្តិឡើងដោយពួកភេវរករចំនួន១៩នាក់ ជាក្រុមអ៊ីស្លាមជ្រុលនិយមនៃក្រុមភេរវកម្ម អាល់កៃដា (Al-Qaeda) បានចាប់ជំរិតយន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿងដោយបើកបំបុកអាគារពាណិជ្ជកម្មពិភពលោកនៅក្រុងញូវយ៉ក។