
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយរបស់សារព៌ត័មាន《Sin Chew Daily》មេរោគដែលគេសង្ស័យថាជាវីរុស“Mu”និង“Lambda” ត្រូវបានរកឃើញជាលើកដំបូងនៅរដ្ឋឡាបួន(Labuan) ដែលជាតំបន់មួយនៅភាគខាងកើតប្រទេសម៉ាឡេស៊ី។
ប្រធានការិយាល័យសុខាភិបាលនៃរដ្ឋឡាបួន លោកវេជ្ជបណ្ឌិត អ៊ីសម៉ូនី (Ismouni) បាននិយាយថា នៅក្នុងការធ្វើតេស្តរកមេរោគឆ្លងដោយអាជ្ញាធរកាលពីថ្ងៃទី៧ ចំពោះការធ្វើដំណើរឆ្លងដែនតាមកប៉ាល់របស់ជនបរទេសចូលតំបន់នោះ ត្រូវបានគេរកឃើញថាមានជនបរទេសពីរនាក់សង្ស័យថាមានប្រភេទវីរុស “Mu” និង “Lambda”។
លោកវេជ្ជបណ្ឌិត Ismouni បាននិយាយទៀតថា ករណីមួយក្នុងចំណោមករណីនោះ អាចបណ្តាលឱ្យមានអត្រាឆ្លងខ្ពស់់ណាស់។ ទោះយ៉ាងយ៉ាងណាក៏ដោយ អាជ្ញាធរតំបន់នោះ បានបញ្ជូនសំណាកទៅមន្ទីពិសោធន៍ធំម្តងទៀត ដើម្បីធ្វើការវិភាគឲ្យបានជាក់លាក់បំផុត។
លោកបន្តថា ក្រោយពីរកឃើញករណីទាំងពីរខាងលើហើយ សមាជិកនាវិកទាំង២៨ នៅលើកប៉ាល់ត្រូវបានដាក់ឲ្យធ្វើចត្តាលីស័កយ៉ាងតឹងរឹងបំផុស៕