Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីក្រុងហូជីមិញបង្ហាញផែនដើម្បីវិលត្រលប់ទៅរកភាពប្រក្រតីវិញបន្ទាប់ពីជំងឺរាតត្បាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានVN Express

ហូជីមិញ៖ ទីក្រុងហូជីមិញ បានបង្ហាញផែនការយ៉ាងល្អិតល្អន់ ដើម្បីវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្រោយកូវីដ -១៩ ដោយគ្រាន់តែមានការរឹតត្បិតមួយចំនួនចាប់ពីថ្ងៃទី ១៥ ខែមករាឆ្នាំក្រោយ។

នៅឯកិច្ចប្រជុំមួយជាមួយសហគមន៍ពាណិជ្ជកម្មកាលពីថ្ងៃសុក្រ អាជ្ញាធរទីក្រុង បានបង្ហាញពីផែនការបើកដំណើរការជាបីដំណាក់កាលជាមួយមនុស្សដែលត្រូវបានបែងចែកជាពីរក្រុមចាប់ពីថ្ងៃទី ១៥ ខែកញ្ញា។

ក្រុមទី ១ រួមមានអ្នកដែលទទួលវ៉ាក់សាំង២ដូស ដែលផលិតអង់ទីករបានគ្រប់គ្រាន់ និងអ្នកដែលបានជាសះស្បើយពីកូវីដ១៩ ក្នុងរយៈពេល ៦ ខែមុន ហើយពួកគេនឹងចេញប័ណ្ណបៃតង។ ក្រុមទី ២ រួមមានមនុស្ស ដែលបានទទួលវ៉ាក់សាំងមួយដូស និងផលិតអង់ទីករជាក់លាក់ហើយ ពួកគេនឹងទទួលបានប័ណ្ណពណ៌លឿង។

នៅដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែតុលា ខារ៉ាអូខេ ហាងម៉ាស្សា ក្លឹបរាត្រី បារ ភោជនីយដ្ឋាន ក្លឹបកីឡា កន្លែងកម្សាន្ត រោងភាពយន្ត និងផ្សារទំនើបនឹងនៅតែបិទដដែល។ តែអង្គការនិងអាជីវកម្មទាំងអស់ ដែលនិយោជិកមានប័ណ្ណបៃតង អាចបន្តសកម្មភាពណាមួយបាន លើកលែងតែអ្នកដែលមាននៅក្នុងបញ្ជីនេះ។ អ្នកកាន់ប័ណ្ណពណ៌បៃតងអាចធ្វើដំណើរបានដោយសេរី ខណៈអ្នកកាន់ប័ណ្ណពណ៌លឿងនឹងត្រូវផ្តល់ការធ្វើតេស្តរកកូវីដ១៩ បញ្ជាក់ថាអវិជ្ជមាន ដើម្បីចូលរួមក្នុងសកម្មភាពជាក់លាក់។

នៅដំណាក់កាលទី ២ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែមករាឆ្នាំក្រោយ ទីក្រុងនេះគ្រោងនឹងបើក ផ្សារទំនើប មជ្ឈមណ្ឌលកីឡា កន្លែងកម្សាន្តខាងក្រៅ និងភោជនីយដ្ឋាន មានចំនួនតិចជាង ២០ ក្នុងពេលតែមួយដើម្បីឱ្យអ្នកកាន់ប័ណ្ណបៃតង។

នៅដំណាក់កាលចុងក្រោយបន្ទាប់ពីថ្ងៃទី ១៥ ខែមករា អាជីវកម្មទាំងអស់អាចបើកឡើងវិញបាន ទោះបីខារ៉ាអូខេ ហាងម៉ាស្សា ក្លឹបរាត្រី និងបារ អាចអនុញ្ញាត សម្រាប់ឱ្យអ្នកកាន់បៃតង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង