
អ៊ីរ៉ង់៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៩ ដោយបញ្ជាក់ថា ភាគីអ៊ីរ៉ង់បានប្រើមីស៊ីលនិងដ្រូននៅថ្ងៃទី ៨ ដើម្បីវាយប្រហារគោលដៅភេរវករ នៅក្នុងខេត្ត អឺប៊ីល(Erbil) នៃតំបន់ស្វយ័ត ឃឺដីស (Kurdish) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានបំផ្លាញគោលដៅភេរវករមួយដែល“គំរាមកំហែងដល់សន្តិសុខជាតិរបស់អ៊ីរ៉ង់” ដែលធ្វើឲ្យពួកសកម្មប្រយុទ្ធរាប់សិបនាក់បានស្លាប់នឹងរងរបួសនៅក្នុងប្រតិបត្តិការនេះ។
មូលហេតុនៃការវាយប្រហារនេះគឺជា“អំពើអាក្រក់” ដែលបានប្រព្រឹត្តដោយអង្គការភេរវករជាច្រើននៅតំបន់ព្រំដែននៃខេត្តអាហ្សែបែហ្សង់ ខេត្តឃឺតឌីស្ថាន និង ខេត្តឃឺម៉ាន់សា ខាងលិចប្រទេសអ៊ីរ៉ង់៕