
ចិន៖ រថយន្តដឹកលុយមួយគ្រឿង នៅថ្ងៃទី ៨ កញ្ញានេះ បានបុកជាមួយរថយន្តធុនធំមួយគ្រឿងនៅក្នុងទីក្រុងយីស៊ីងខេត្តជាំងស៊ូប្រទេសចិនបណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់និង ៤នាក់ទៀតរងរបួស ខណៈដែលក្រដាសប្រាក់មួយចំនួនធំបានខ្ចាត់ខ្ចាយចេញពីរថយន្ត រាយប៉ាយពេញលើផ្លូវ ប៉ុន្តែគ្មានអ្នកដំណើរណាម្នាក់ហ៊ានរើសលុយនោះទេ។
សាក្សីដែលបានឃើញនៅក្នុងហេតុការណ៍ បានអះអាងថា នៅកន្លែងកើតហេតុមានលុយមួយចំនួនធំដែលដឹកនៅក្នុងរថយន្តនោះ បានខ្ទាតចេញក្រៅ ហើយរាយប៉ាយគ្រប់កន្លែង។ប៉ុន្តែទោះបីជាមានមនុស្សជាច្រើនបានឈរមើលនៅកន្លែងកើតហេតុ គេមិនឃើញមានភាពច្របូកច្របល់ ឬមាននណារម្នាក់ហ៊ានលូកដៃទៅរើសលុយនោះទេ។
ការិយាល័យសន្តិសុខសាធារណៈទីក្រុងអ៊ីស៊ីង បានបញ្ជាក់ថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ប៉ូលីសកំពុងស៊ើបអង្កេតចំពោះហេតុការនេះ៕