Cctimesw1140xh150cm copy

លោកឌូទែតេទទួលយកការតែងតាំងជាអនុប្រធានបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០២២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ ស៊ីស៊ីធីវី

ហ្វីលីពីន៖ ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែតេ បានទទួលយកជាផ្លូវការនៅថ្ងៃពុធនេះ នូវការតែងតាំងរបស់គណបក្សកាន់អំណាច PDP-Laban ដើម្បីឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។

លោក ឌូទែតេ អាយុ ៧៦ ឆ្នាំ បាននិយាយនៅក្នុងសន្និសីទជាតិរបស់គណបក្ស ដែលបានប្រារព្ធឡើងនៅខេត្ត Pampanga ភាគខាងជើងទីក្រុងម៉ានីលថា "គ្មានពាក្យណាមួយអាចបង្ហាញពីការដឹងគុណរបស់ខ្ញុំ ចំពោះការបន្តជឿជាក់ ការទុកចិត្តលើការដឹកនាំរបស់ខ្ញុំ និងការតែងតាំងខ្ញុំជាបេក្ខជនអនុប្រធានផ្លូវការរបស់គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២" ។

មន្រ្តីរដ្ឋាភិបាលប្រាំបីនាក់ក៏មានឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាផ្លូវការរបស់បក្ស PDP-Laban នៅក្នុងការបោះឆ្នោតឆ្នាំក្រោយផងដែរ។ បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២ នឹងដាក់ពាក្យជាផ្លូវការនៅខែតុលាខាងមុខនេះ។

លោកឌូ ទែតេបានជាប់ឆ្នោត ជាប្រធានាធិបតីក្នុងការបោះឆ្នោតខែឧសភាឆ្នាំ ២០១៦ ។ រដ្ឋធម្មនុញ្ញបានកំណត់ប្រធានាធិបតីហ្វីលីពីនឱ្យមានអាណត្តិ ៦ ឆ្នាំតែម្ដងប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង