ចិន៖ យោងតាមដំណឹងរបស់គណៈកម្មាការសុខភាពខេត្តក្វាងទុងប្រទេសចិន ចេញផ្សាយនៅថ្ងៃនេះបានអោយដឹងថា កាលពីថ្ងៃទី១១ខែមេសានេះ ខេត្តក្វាងទុងបានរកឃើញមានករណីថ្មីវិជ្ជមានកូវីដ១៩ ចំនួន៤ករណី ដែលជាករណីនាំចូល ហើយក្នុងនៅមាន២ករណីជាករណីគឺចូលពីប្រទេសកម្ពុជា។
យោងតាមគណៈកម្មាការសុខភាពរបស់ខេត្តក្វាងទុងប្រទេសចិន ករណីពីរផ្សេងទៀតនាំចូលពីប្រទេសអង់គ្លេស និង ប្រទេសរុស្ស៊ី។
របាយការណ៏ចេញផ្សាយខាងលើពុំបានបញ្ជាក់ពីអត្តញ្ញាណអ្នកឆ្លងទេ ហើយក៏មិនបានបង្ហាញថាពួកគាត់ចេញពីកម្ពុជានៅថ្ងៃណា ឬស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃនេះទេ។
![](https://cdn.cc-times.com/kh.cc-times.com/media/1306/large/photo_2020-04-12_12-21-30.jpg?1586668590)