Yearendyearend1140x150

ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានជាង៦០% ខណៈតាមផ្លូវអាកាសមានមិនដល់១០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកនៅកម្ពុជានៅតែដំណើរការជាធម្មតា ដោយក្នុងនោះការដឹកជញ្ជូនតាមផ្លូវទឹកដំណើរការរហូតដល់ជាង៦០% ខណៈការដឹកជញ្ជូនតាមផ្លូវអាកាសមានក្រោម១០%តែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក ស៊ិន ចន្ធី បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសនៅតាមកំពង់ផែសំខាន់មិនមានការរាំងស្ទះនោះទេ ជារួមកម្ពុជានៅតែមានការដឹកជញ្ជូនជាធម្មតា គ្រាន់តែនៅតាមផ្នែកខ្លះមានការធ្លាក់ចុះជាងដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្តថា ជាធម្មតាការដឹកជញ្ជូនតាមផ្លូវទឹកតែងតែមានទំហំធំជាងផ្លូវគោកនិងផ្លូវអាកាស ព្រោះមានតម្លៃធូរថ្លៃ។ មកដល់ពេលនេះ ក្នុងចំណោមការដឹកជញ្ចូនទាំង៣ប្រភេទ ការដឹកជញ្ជូនតាមផ្លូវទឹកមានរហូតដល់ជាង៦០% ចំណែកការដឹកជញ្ជូនតាមផ្លូវអាកាសមានក្រោម១០%តែប៉ុណ្ណោះ ក្រៅពីនេះ ជាការដឹកជញ្ជូនតាមផ្លូវគោក។

ប្រធានសមាគមរូបនេះ បានបន្ថែមថា ចំពោះតម្លៃនៃការដឹកជញ្ជូនក្នុងស្រុកហាក់ដូចជាពុំមានការឡើងថ្លៃទេ ថ្វីត្បិតតែប្រេងសាំងបានឡើងថ្លៃបន្តិចមែន នេះដោយសារតែសមាគមបានជួយសម្រួល នឹងគ្រប់គ្រងតម្លៃនៃការដឹកជញ្ជូនក្នុងស្រុកឱ្យរក្សាបានតាមធម្មតា។ ប៉ុន្តែ ការដឹកជញ្ចូនទៅក្រៅប្រទេសដូចជា ការដឹកជញ្ជូនទៅអាមេរិក ឬឆ្លងទ្វីប មានការឡើងថ្លៃខ្ពស់ចំពោះតម្លៃកប៉ាល់ ដែលមានតម្លៃលើសពីការដឹកជញ្ជូននៅកម្ពុជាពី៣-៥ដងឯណោះ។

លោកបញ្ជាក់ថា ការដឹកជញ្ជូននៅកម្ពុជានៅតែដំណើរការធម្មតា គ្រាន់តែមានការខ្វះខាតទូរកុងទឺន័រសម្រាប់ដឹកតែប៉ុណ្ណោះ ដោយសារប្រទេសមួយចំនួនកាត់បន្ថយនូវសេវាកម្មលើក-ដាក់ ឬកាត់បន្ថយកម្មករលីសែងជាដើម ដូចនេះកុងតឺន័រ និងកប៉ាល់មួយចំនួនដែលដឹកពីកម្ពុជាទៅមានការកកស្ទះនៅប្រទេសក្រៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង