Cctime 6monthsfree desktop
Cc times  web banner kh (2)

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបានសម្លាប់ទាហានបីនាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ប៉ាគីស្ថាន៖ នាយកដ្ឋានជួយសង្គ្រោះរបស់ប៉ាគីស្ថានបាននិយាយនៅថ្ងៃទី ៥ ថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅជាយក្រុង គីតា (Quetta) រដ្ឋធានីនៃខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតី នៃប្រទេសនេះបានសម្លាប់ទាហាន ៣ នាក់ និង ២០ នាក់ផ្សេងទៀតរងរបួស។

មូលនិធិអេដឌី ដែលជាអង្គការសប្បុរសធម៌មួយដែលចូលរួមក្នុងការជួយសង្គ្រោះ បានឲ្យដឹងថានៅម៉ោងប្រហែល ៧ និង ៣០ នាទី ម៉ោងក្នុងស្រុក អ្នកវាយប្រហារអត្តឃាតម្នាក់ បានបើកម៉ូតូបុករថយន្តការពារព្រំដែន ហើយបំផ្ទុះគ្រាប់បែក។

ប៉ូលីសក្រុង Quetta បាននិយាយថា ក្បួនរថយន្តនេះត្រូវបានវាយប្រហារក្នុងអំឡុង ពេលល្បាតជាប្រចាំ។ អ្នករបួសរួមទាំងបុគ្គលិកយោធា និងថ្មើរជើងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ ហើយប៉ូលីសបានបិទកន្លែងកើតហេតុនិងបើកការស៊ើបអង្កេត។

បច្ចុប្បន្ននេះមិនទាន់មានអង្គការឬបុគ្គលណាមួយអះអាងថា ជាអ្នកបង្កការវាយប្រហារនេះទេ។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង