
ញូវយ៉ក៖ អភិបាលក្រុងញូវយ៉ក De Blasio បានបញ្ជាក់នៅរសៀលថ្ងៃទី ២ ថា មានមនុស្ស ១៣ នាក់ បានស្លាប់ដោយសារ“ព្យុះអាយដា” ដោយភាគច្រើននៃអ្នកស្លាប់ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដី ហើយអ្នកស្រុកទាំងនេះជាធម្មតាជាអ្នកមានចំណូលទាប។
ថ្មីៗនេះព្យុះសង្ឃរាទី ៤ “អាយដា” បានចុះខ្សោយទៅជាព្យុះត្រូពិក បន្ទាប់ពីបង្កការខូចខាតទ្រព្យសម្បត្តិនៅភាគកណ្តាលនិងខាងត្បូងសហរដ្ឋអាមេរិក។ ព្យុះនេះ បាននាំមកនូវគ្រោះមហន្តរាយដូចជា ទឹកជំនន់ និងព្យុះកំបុតត្បូងនៅរដ្ឋជាច្រើននៅភាគឦសានសហរដ្ឋអាមេរិក ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់៕





