ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ១១,០៤៥,២៨៩ នាក់ គិតដល់ត្រឹមថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២១។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៩,៤២៥,១៣៤ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ១,៦២០,១៥៥។
សូមជម្រាបថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៤,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨២,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
