Yearendyearend1140x150

【វីដេអូ】មនុស្សជាង៤០នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះអាយដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ញូវយ៉ក៖ ព្យុះអាយដាបានបោកបក់មកភាគឦសានសហរដ្ឋអាមេរិក ធ្វើឲ្យមានភ្លៀងនិងខ្យល់បក់បោកខ្លាំង បណ្ដាលឲ្យមានទឹកជំនន់ និង មនុស្សយ៉ាងតិច ៤២ នាក់រួមទាំងក្មេងតូចម្នាក់បានស្លាប់ ដោយសារខ្យល់ព្យុះដ៏សាហាវ។

ចំនួនអ្នកស្លាប់ដោយសារព្យុះបានកើនឡើងយ៉ាងតិច ៤២ នាក់ នៅថ្ងៃព្រហស្បតិ៍ ដោយមាន ២៣ នាក់ បានរាយការណ៍នៅរដ្ឋញូវជេស៊ី ១៣ នាក់នៅញូវយ៉ក ៤ នាក់ នៅផេនស៊ីលវេនៀ និងម្នាក់ទៀតនៅខននិចធីខាត់និងម៉ារីលែន ដែលជាជនរងគ្រោះចុងក្រោយអាយុ១៩ ឆ្នាំ។ ខណៈ ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ ត្រូវបានគេរកឃើញស្លាប់ នៅទីក្រុងញូវយ៉កជា ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះយ៉ាងតិច ៨ នាក់ ដែលបានលង់ទឹកស្លាប់នៅក្នុងបន្ទប់ក្រោមដីនៃលំនៅដ្ឋាន។

ការស្លាប់ទាក់ទងនឹងយានយន្ត គឺជារឿងធម្មតាបំផុតបន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ។ នៅតំបន់ហ្វីឡា បុរសវ័យ ៦៥ ឆ្នាំម្នាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងរថយន្តរបស់គាត់ បន្ទាប់ពីវាធ្លាក់ចូលទៅក្នុងព្រែកក្នុងពេលទឹកជំនន់។ ស្ត្រីម្នាក់ទៀតនៅជាយក្រុងហ្វីលី ត្រូវបានគេរាយការណ៍ថាបានស្លាប់បន្ទាប់ពីដើមឈើដួលរលំលើផ្ទះរបស់នាង។

ភស្តុតាងនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះនេះ ត្រូវបានគេថតជារូបថតនិងវីដេអូដែលកំពុងផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។

ព្យុះបានបោកបក់មកលើឆ្នេរសមុទ្រភាគខាងកើតប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះអាយដាបានក្លាយជាព្យុះប្រភេទទី ៤ កាលពីចុងសប្តាហ៍មុន ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃរដ្ឋល្វីស្យាណានិងMississippi ដែលទាំងពីរនេះនៅតែបន្តទទួលឥទ្ធិពលពីព្យុះនេះ។

កាលពីដើមសប្តាហ៍នេះ ព្យុះអាយដាបាន នាំមកនូវកម្រឹតទឹកភ្លៀងពី ៦ ទៅ ៨ អ៊ីញ នៅភាគឦសានដែលបង្កឱ្យមានទឹកជំនន់ភ្លាមៗ បើយោងតាម NWS ។

គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ទីភ្នាក់ងារនេះ បានព្យាករណ៍អំពីទឹកជំនន់នឹងកើតមាននៅ ៤៣ ទីតាំង នៅទូទាំងតំបន់ពាក់កណ្តាលអាត្លង់ទិក ដោយសារអាកាសធាតុដ៏អាក្រក់នេះត្រូវបានគេគេរំពឹងថានឹងបន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង