
ប្រភពរូប៖ www.orfonline.org
អាមេរិក៖ យោងតាមរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយដោយបណ្ឌិតសភាកុមារអាមេរិកបានបង្ហាញថា នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២៦ ខែសីហា កុមារប្រមាណ ២០៤.០០០ នាក់នៅសហរដ្ឋអាមេរិក ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩ ដែលមានចំនួន ២២.៤ % នៃករណីដែលបានបញ្ជាក់នៅសហរដ្ឋអាមេរិកក្នុងមួយសប្តាហ៍។
របាយការណ៍នេះបានបញ្ជាក់ថា នេះគឺជាសប្តាហ៍ទី ២ជាប់ៗគ្នា ខណៈចំនួនករណីកុមារដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថ្មីនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅដើមរដូវក្តៅឆ្នាំនេះ ប៉ុន្តែបន្ទាប់មកបានកើនឡើងជាលំដាប់ពី ៣៨.០០០ ករណីនៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២២ ខែកក្កដាដល់ជិត ២០៤.០០០ ករណីកាលពីសប្តាហ៍មុន។
របាយការណ៍បង្ហាញថា គិតត្រឹមថ្ងៃទី ២៦ ខែសីហាកុមារសរុបចំនួនជិត ៤,៨ លាននាក់ត្រូវបានគេធ្វើរោគតេស្តនៅសហរដ្ឋអាមេរិក ហើយមានកុមារចំនួន ១៤,៨% ត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក។
ស្ថិតិចុងក្រោយបង្អស់ ដែលចេញផ្សាយដោយសាកលវិទ្យាល័យចនហបឃីននៅសហរដ្ឋអាមេរិកបង្ហាញថាគិតត្រឹមល្ងាចថ្ងៃទី ១ ខែកញ្ញា សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺថ្មីចំនួន ៣៩.៣៩ លានករណី និងមានអ្នកស្លាប់សរុបជាង ៦៤២.០០០ នាក់៕