
តាលីបង់៖ ក្រុមតាលីបង់បានដាក់ពង្រាយកងកម្លាំងពិសេសនៅអាកាសយានដ្ឋានក្រុងកាប៊ុល កាលពីថ្ងៃអង្គារ បន្ទាប់ពីកងទ័ពអាមេរិកចុងក្រោយបានចាកចេញពីអាហ្វហ្គានីស្ថាន។
ការហោះហើរជម្លៀសចុងក្រោយរបស់អាមេរិកត្រូវបានធ្វើឡើងនៅយប់ថ្ងៃច័ន្ទ ដោយដឹកបុគ្គលិកនិងយោធារបស់ពួកគេត្រឡប់ទៅវិញ មួយថ្ងៃមុនថ្ងៃផុតកំណត់( ថ្ងៃទី ៣១ ខែសីហា) ដែលកំណត់ដោយប្រធានាធិបតីអាមេរិកលោក Joe Biden ។








