
កាប៊ុល៖ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៩ សីហា បានបើកការវាយប្រហារតាមអាកាស ដើម្បីប្រឆាំងនឹងយានយន្តមួយដែលបង្កការគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិលចំនួន៩នាក់ក្នុងនោះមានកុមារផងដែរ។
យោងតាមសារព័ត៌មាន VOA របស់អាមេរិក បានអះអាងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកលេីគោលដៅក្រុមអាយស៊ីស ខេនៅក្បែរអាកាសយានដ្ឋានទីក្រុងកាប៊ុល មានស្លាប់ជនស៊ីវិលយ៉ាងហោចណាស់៩នាក់ក្នុងនោះមានកុមារផងដែរ។ យោធាអាមេរិកសម្តែងការសោកស្ដាយចំពោះករណីនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់យោធាអាមេរិក បានសរសេរថា “ យើងដឹងអំពីរបាយការណ៍នៃការស្លាប់របស់ជនស៊ីវិល បន្ទាប់ពីការវាយប្រហាររបស់យើងទៅលើរថយន្តមួយនៅទីក្រុងកាប៊ុល” ។សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតហើយយើងនឹងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សក្តានុពលនៃជីវិតស្លូតត្រង់។
គួរបញ្ជាក់ថា យោធាអាមេរិក បាននិយាយថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារយានយន្តមួយដោយកំចាត់ការគំរាមកំហែង ISIS-K (រដ្ឋអ៊ីស្លាម Khorasan) ។លទ្ធផលនៃការវាយប្រហារតាមអាកាសនៅតែត្រូវបានគេវាយតម្លៃហើយថាការផ្ទុះបន្ទាប់បន្សំ“ អាចបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសបន្ថែម។
យោងតាមរបាយការណ៍នៅក្នុងកាសែត The New York Times ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់យោធាអាមេរិក បានសម្លាប់ជនស៊ីវិលដល់ទៅ ៩ នាក់ក្នុងនោះមានកុមារផងដែរ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អ្នកជិតខាងម្នាក់បាននិយាយថា គាត់បានប្រមូលសាកសពក្មេងៗបន្ទាប់ពីមានការវាយប្រហារបានធ្វើឱ្យមានការផ្ទុះជាច្រើននៅខាងក្នុងផ្ទះ។
គួរបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារលើពួកអង្គការរដ្ឋអ៊ីស្លាមរបស់យោធាអាមេរិកនេះ ធ្វើឡើងគិតចាប់តាំងមានភេរវកម្មផ្ទុះឡើងនៅអាកាសយានដ្ឋានក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ទី២៦សីហា ដែលបានបង្កមានមនុស្សស្លាប់យ៉ាងហោច៨៥នាក់ ក្នុងនោះ១៣នាក់ជាទាហានអាមេរិក និងដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាសងសឹកវិញ៕