Cctime 6monthsfree desktop
Cc times  web banner kh (2)

មេក្លោងជនជាតិចិន២នាក់ឆបោកតាមប្រព័ន្ធអ៊ីនធើណេតត្រូវបានចាប់ខ្លួនក្នុងខេត្តព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖មេក្លោងជនជាតិចិន២នាក់ដែលបានឆបោកតាមប្រព័ន្ធអ៊ីនធើណេតនូវទឹកប្រាក់ប្រមាណជិត ១០០លានយ័ន ត្រូវបានបានចាប់ខ្លួននៅខេត្តព្រះសីហនុ និងបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីកាត់ទោស១៤ឆ្នាំ និង១៥ឆ្នាំ។

មេក្លោងទាំង២នាក់នេះ បានបង្កើតបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធើណេត នៅក្នុងខេត្តព្រះសីហនុ ហើយបានហៅទូរស័ព្ទតាមអ៊ីនធឺណេតទៅកាន់ក្រុមហ៊ុននានានៅក្នុងប្រទេសចិន ដើម្បីធ្វើសកម្មភាពឆបោក និង បានលួចបន្លំចំនួនទឹកប្រាក់ប្រមាណជិត១០០ លានយ័ន។

ពួកគេត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសចិន សម្រាប់ការជំនុំជម្រះ និងត្រូវបានកាត់ទោស ដោយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៤ និង ១៥ ឆ្នាំរៀងៗខ្លួន។

តុលាការក្រុងសៀងហៃ បានរកឃើញថា នៅចន្លោះខែវិច្ឆិកាឆ្នាំ ២០១៨ ដល់ខែមីនាឆ្នាំ ២០១៩ ជនជាប់ចោទទាំង២ខាងលើដែលម្នាក់ត្រកូលចាង និង ម្នាក់ទៀតត្រកូល ហឺ បានទៅកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធើណេត និង ធ្វើការបញ្ជាបណ្តាញនេះអោយប្រើបណ្តាញទូរគមនាគមន៍ជាវេទិកាក្នុងការហៅទូរស័ព្ទតាមប្រព័ន្ធអ៊ីនធឺណេតទៅកាន់ក្រុមហ៊ុននានានៅក្នុងប្រទេសចិន ដើម្បីធ្វើសកម្មភាពបោកប្រាស ។

បើតាមតុលាការ ក្នុងសកម្មភាពបោកប្រាស សមាជិកនៃបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធើណេតទាំងអស់ មិនត្រឹមតែបន្លំខ្លួនជាបុគ្គលិកបំរើសេវាកម្ម ឬបុគ្គលិកធនាគារ ឬបុគ្គលិកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ហើយថែមទាំងក្លែងបន្លំថា ខ្លួនជាមន្រ្តីប៉ូលីស និងព្រះរាជអាជ្ញាទៀតផង។

ជនជាប់ចោទត្រកូលចាង និងត្រកូល ហឺ ម្នាក់ៗសុទ្ធតែបានចូលរួមក្នុងការឆបោកទឹកប្រាក់ចំនួន ៩៨,៩៥លានយ័ននិង ៩៦,៨៣លានយ័ន។

តុលាការក្រុងសៀងហៃ នៅថ្ងៃទី ២៥ សីហា បានប្រកាសសាលក្រមជាសាធារណៈ ដោយផ្តន្ទាទោសជនជាប់ចោទត្រកូលចាងដាក់ពន្ធនាគារ ១៥ ឆ្នាំពីបទឆបោកនិងពិន័យជាប្រាក់ ២,៥ លានយ័ន និងផ្តន្ទាទោសជនជាប់ចោទត្រកូលហឺដាក់ពន្ធនាគារ ១៤ ឆ្នាំពីបទឆបោកដូចគ្នា និងពិន័យជាប្រាក់ ១លានយ័ន៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង