Yearendyearend1140x150

ក្រុមហ៊ុននាវាចេញមុខបដិសេធចំពោះការចោទប្រកាន់រឿងលួចប្រេង៣០ម៉ឺនបារ៉េលពីកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 នាវា Strovolos និង នាវិក ត្រូវបានឃាត់ខ្លួន (រូបភាព៖ AP)

ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនWorld Tanker Management ដែលជាក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រងលើនាវាដឹកប្រេងមួយគ្រឿងឈ្មោះថា MT Strovolos បានបដិសេធចំពោះការចោទប្រកាន់រឿងលួចប្រេង៣០ម៉ឺនបារ៉េលពីកម្ពុជា និងការចូលចតក្នុងដែនសមុទ្រឥណ្ឌូនេស៊ីគ្មានការអនុញ្ញាត។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយដោយសារព័ត៌មាន gCaptain បានអះអាងថា នាវារបស់ពួកគេបានផ្ទុកប្រេងឆៅប្រមាណ ៣០ម៉ឺនបារ៉ែល នៅតំបន់អប្សរាដែនរុករកប្រេងរបស់កម្ពុជា កាលពីថ្ងៃទី ២១ខែឧសភា ដោយគេគ្រាន់តែដឹងថា ប្រេងទាំងនេះជារបស់ក្រុមហ៊ុន Kris Energy ហើយក្រុមហ៊ុន Kris Energy ជាអ្នកជួលពួកគេមកដឹកជញ្ជូនតែប៉ុណ្ណោះ។

បើតាមក្រុមហ៊ុននាវា ក្រុមហ៊ុន KrisEnergy បានខកខានក្នុងការបង់ប្រាក់ថ្លៃដឹកជញ្ជូនមកឲ្យខ្លួន ហើយបានសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការភ្លាមៗ នៅពេលដែលនាវាចូលសុំចតចាក់ប្រេង និង ផ្លាស់ប្តូរនាវិកក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា នាវា Strovolos និង នាវិក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារដោយអាជ្ញាធរឥណ្ឌូនេស៊ីដែលចោទប្រកាន់ថា កប៉ាល់នេះបានបោះយុថ្កានៅដែនទឹករបស់ខ្លួននៅក្បែរទីក្រុង Batam ដោយគ្មានការអនុញ្ញាត និង តាមសំណើរបស់រដ្ឋាភិបាលកម្ពុជាដែលកំពុងចោទប្រកាន់នាវាដឹកប្រេងខុសច្បាប់ ៣០០,០០០ បារ៉ែល។

នាវានេះឈ្មោះ Stovolos ប្រើទង់ជាតិប្រទេសបាហាម៉ា មាននាវិកឥណ្ឌា ១៣ នាក់ បង់ក្លាដេស ៣ នាក់ និង មីយ៉ាន់ម៉ា ៣ នាក់ នាយនាវាមានសញ្ជាតិបង់ក្លាដេស។កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា នាវាដឹកប្រេងឆៅនេះ បានបិទរលកសញ្ញាទាក់ទង និង សម្គាល់ខ្លួនទាំងអស់ដើម្បីកុំអោយផ្កាយរណប ឬ ស្ថានីយ៍ត្រួតពិនិត្យសមុទ្រអាចចាប់បាន ដែលជាការបំពានច្បាប់នាវាចរណ៍អន្តរជាតិ ហើយ នាយនាវានេះអាចត្រូវជាប់ពន្ធនាគារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង