
ទួរគី៖ ក្រសួងការពារជាតិទួរគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៥ ថា កងទ័ពទួរគីបានបញ្ចប់បេសកកម្មរបស់ខ្លួន ហើយនឹងចាប់ផ្តើមដកចេញពីអាហ្វហ្កានីស្ថាន។
សេចក្តីថ្លែងការណ៍បាននិយាយថា ចាប់តាំងពីឆ្នាំ ២០០២មក កងទ័ពទួរគីបាននិងកំពុងប្រតិបត្តិការនៅអាហ្វហ្កានីស្ថានក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អង្គការណាតូ(NATO) និងកិច្ចព្រមព្រៀងទ្វេភាគី។ បន្ទាប់ពីបានចូលរួមជាមួយភាគី និងវាយតម្លៃស្ថានភាពបច្ចុប្បន្នទួរគី បានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ដើម្បីឆ្លើយតបទៅនឹងភាពវឹកវរនាពេលថ្មីៗនេះ នៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុល កងទ័ពទួរគីរួមជាមួយកងទ័ពប្រទេសដទៃទៀត បានធ្វើអន្តរាគមន៍ដើម្បីធានាសន្តិសុខនៅព្រលានយន្តហោះ។ ចាប់តាំងពីពេលនោះមក ទួរគីបានជម្លៀសជនស៊ីវិលចំនួន ១.១២៩ នាក់ចេញពីអាហ្វហ្គានីស្ថានតាមរយៈយន្តហោះយោធា។
គួរបញ្ជាក់ថា ប្រទេសទួរគី មានកងទ័ពប្រហែល ៦០០ នាក់ នៅអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយនៃកងកម្លាំងណាតូ (NATO) ៕