
ហូជីមីញ៖ អភិបាលក្រុងហូជីមីញលោក ង្វៀន ចេងហ្វេង នៅថ្ងៃទី ២៤ សីហានេះ ត្រូវបានប្តូរចេញពីតំណែងជាអភិបាលក្រុងដោយដាក់ជំនួសអ្នកថ្មី។ការប្តូរចេញពីតំណែងនេះ ធ្វើឡើងក្រោយពីទីក្រុងមួយនេះ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដកូវីដ-១៩។
លោក ផាន់ វ៉ាន់ម៉ៃ ជាអនុលេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ ត្រូវបានតែងតាំងនឹងចូលកាន់តំណែងជាអភិបាលក្រុងហូជីមិញថ្មី នៅថ្ងៃ២៤សីហា ជំនួសលោកង្វៀន ចេងហ្វេង។
អភិបាលក្រុងហូជីមិញថ្មី លោកផាន់ វ៉ាន់ម៉ៃមាន វ័យ ៤៨ ជាអតិតជាអ្នកទទួលបន្ទុកផ្នែកបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ប្រចាំទីក្រុងហូជីមិញ។
គួរបញ្ជាក់ថា ចាប់ពីចុងខែមេសា វៀតណាមបានផ្ទុះឡើងរលករាតត្បាតកូវីដ-១៩សារជាថ្មី មិនដល់បួនខែផង ទីប្រទេសនេះមានអ្នកឆ្លងកូវីដ១៩ដល់ទៅ ៣៥ម៉ឺននាក់ ក្នុងចំណោមនោះ ទីក្រុងហូជីមិញមានអ្នកឆ្លងដល់ទៅ១៨ម៉ឺននាក់ ដែលស្មើនឹងជាងពាក់កណ្តាលប្រទេស ហើយមនុស្សជិត ៧.០០០ នាក់ ស្មើនឹង ៨០% នៃការស្លាប់ទូទាំងប្រទេស។
អ្នកវិភាគជាច្រើនក្នុងប្រទេសវៀតណាម បានយល់ឃើញថា ការប្តូរតំណែងរបស់លោក ង្វៀន ចេងហ្វេង គឺដោយសារតែការពារការរាតត្បាតគ្មានប្រសិទ្ធភាព គឺជាហេតុផលដែលមានការផ្លាស់ប្តូរអភិបាលក្រុងមួយនេះ៕
