Yearendyearend1140x150

ជប៉ុននឹងសាងសង់ផ្លូវក្រោមដីដើម្បីបញ្ចេញទឹកមានជាតិវិទ្យុសកម្មនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ជប៉ុន៖ រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានសម្រេចសាងសង់ផ្លូវក្រោមដី ដើម្បីបញ្ចេញទឹកកខ្វក់មានជាតិវិទ្យុសកម្មនៅខេត្តហ្វូគូស៊ីម៉ា ដើម្បីធ្វើឱ្យទឹកកខ្វក់នុយក្លេអ៊ែរងាយស្រួលសាយភាយចូលទៅក្នុងមហាសមុទ្រ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ NHK ។

ដោយសារគ្រោះរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគឦសានប្រទេសជប៉ុនកាលពីនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ម៉ាស៊ីនរ៉េអាក់ទ័រ ១-៣ នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាអ៊ីឈីបានរងនូវការរលាយ។ រោងចក្រនេះបានផលិតទឹក ដែលមានជាតិវិទ្យុសកម្មយ៉ាងច្រើន ចាប់តាំងពីឧបទ្ទវហេតុនេះបានកើតឡើង ដោយសារវាត្រូវការទឹកដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់។

ទឹកត្រូវបានព្យាបាលដោយប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់ ដើម្បីកំចាត់ជាតិកខ្វក់ភាគច្រើន។ ទោះយ៉ាងណាវត្ថុធាតុដូចជា ទ្រីទ្យូម ដែលជាអនុផលវិទ្យុសកម្មរបស់រ៉េអាក់ទ័រនុយក្លេអ៊ែរ គឺពិបាកក្នុងការច្រោះចេញ។

គិតត្រឹមខែមីនាឆ្នាំនេះ ទឹកកខ្វក់នុយក្លេអ៊ែរចំនួន ១,២៥ លានតោន ត្រូវបានផលិតនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែររួមទាំងទឹកក្រោមដី និងទឹកភ្លៀង មកពីតំបន់ជុំវិញហើយបរិមាណនៅតែកើនឡើង។

កាលពីខែមេសារដ្ឋាភិបាល ជប៉ុនបានសម្រេចចិត្តបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ បន្ទាប់ពីការពន្យាពេល ដោយសារមានការប្រឆាំងទាំងក្នុងនិងក្រៅប្រទេសក៏ដោយ។

NHK ក៏បាននិយាយផងដែរថា ដោយសារផ្លូវរូងក្រោមដី ត្រូវការស្រទាប់ថ្មក្រោមដី ដែលមានស្ថេរភាពក្រុមហ៊ុន TEPCO បានសម្រេចចិត្តចាប់ផ្តើមការស្ទង់ម៉ាញ៉េទិចអំពីស្ថានភាពបាតសមុទ្រ ដែលពាក់ព័ន្ធនៅក្នុងខែកញ្ញា ដើម្បីបញ្ជាក់ពីរចនាសម្ព័ន្ធភូគព្ភសាស្ដ្រ TEPCO ក៏នឹងដាក់ពាក្យស្នើសុំទៅអាជ្ញាធរបទបញ្ជានុយក្លេអ៊ែររបស់ជប៉ុននៅខែកញ្ញាដើម្បីអនុវត្តផែនការនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង