Yearendyearend1140x150

អ៊ីស្រាអែលប្រើយន្តហោះចម្បាំងវាយប្រហារតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័តឥមានស៊ីនហួរ

អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែល បានប្រកាសនៅថ្ងៃទី ២៣ ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ នៅតំបន់ហ្គាហ្សាស្ទ្រីបទាំងយប់។ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាអំពីការស្លាប់និងរបួសនៅឡើយ។

យន្តហោះចម្បាំងអ៊ីស្រាអែល«បានវាយឆ្មក់តាមអាកាសលើឃ្លាំងអាវុធ កន្លែងបាញ់រ៉ុក្កែត និងច្រកចូលផ្លូវរូងក្រោមដី»។ ការវាយប្រហារតាមអាកាសនេះ គឺជាការសងសឹកចំពោះចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) ចំពោះការវាយប្រហារលើអ៊ីស្រាអែលកន្លងទៅ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន នៅថ្ងៃទី ២៣ បាន ឲ្យដឹងថា នាវាចម្បាំងអ៊ីស្រាអែលក៏បានបើកការបាញ់ប្រហារទៅលើទូកនេសាទជាច្រើននៅតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសនៅឡើយទេ។

ថ្មីៗនេះជម្លោះនៅហ្គាហ្សាស្ទ្រីប បានកើនឡើង ហើយកងទ័ពអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២២ ដោយបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តបង្កើនកម្លាំងយោធារបស់ខ្លួន នៅតាមព្រំដែនហ្គាហ្សា និង ត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងស្ថានភាពណាមួយនៅក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង