Cctime 6monthsfree desktop
Cc times  web banner kh (2)

កាកបាទក្រហមចិនផ្តល់វ៉ាក់សាំង១០ម៉ឺនដូសដល់កាកបាទក្រហមកម្ពុជានឹងមកដល់រសៀលនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វ៉ាក់សាំងចិនស៊ីណូហ្វាម ជាជំនួយសមាគមជាតិកាកបាទក្រហមចិនចំនួន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

សូមជម្រាបថា កំលុងរាតត្បាតជំងឺកូវីដ១៩ នៅលើសកលលោកនេះ ចិនបានផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងទទួលរាល់ការបញ្ជាទិញរបស់កម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ៧លាន២សែនដូស ក្នុងនោះចំនួន ៤លាន ដូសរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ, វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១៤,៥ លានដូស ក្នុងនោះ ១០លានដូស ការបញ្ជាដោយរាជរដ្ឋាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង