
ហ្កាណា៖ កសិដ្ឋានចិញ្ចឹមសត្វនៅប្រទេសហ្កាណា កំពុងទទួលរងគ្រោះពីការផ្ទុះឡើងនៃជំងឺផ្ដាសាយ បក្សី ហើយសត្វជាងមួយម៉ឺនក្បាលបានស្លាប់ដោយសារជំងឺនេះ។
ប្រទេសហ្គាណា បានផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងខែកក្កដា ក្នុងតំបន់ចំនួនបី ក្នុងចំណោមតំបន់ចំនួន ១៦ នៅក្នុងប្រទេស។សត្វជាង ៦.០០០ ក្បាលបានងាប់ ខណៈសត្វជិត ៥.០០០ ក្បាលត្រូវបានសម្លាប់ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីអាចប៉ះពាល់ដល់កសិដ្ឋានសត្វជិត ៦០០.០០០ នៅប្រទេសហ្គាណា។
ជំងឺផ្តាសាយបក្សី បានរីករាលដាលនៅអាហ្វ្រិកខាងលិចចាប់តាំងពីខែមីនាមក។ ប្រទេសហ្គាណា បានហាមឃាត់ការនាំចូលសត្វបក្សីពីនីហ្សេរីយ៉ា និង តូហ្គោ ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។
រដ្ឋាភិបាលហ្កាណា បាននិយាយថា ខ្លួននឹងផ្តល់ការលើកទឹកចិត្តដល់កសិករដែលរងផលប៉ះពាល់ដោយជំងឺនេះ៕