
ចិន៖ប្រទេសចិន បានយល់ព្រមឲ្យក្រុមហ៊ុនថៃចំនួន៥៦នាំចេញមៀនទៅកាន់ទីផ្សារចិនឡើងវិញ។ប៉ុន្តែការសម្រេចនេះ មិនប្រាកដថាជះឥទ្ធិពលល្អដល់កម្ពុជានោះទេ ដោយសារតែខាងចិនត្រូវត្រួតពិនិត្យគុណភាពតឹងរឹង។
យោងប្រព័ន្ធផ្សព្វផ្សាយថៃដែលផ្សាយជាភាសាចិននៅថ្ងៃទី ១៨ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មថៃលោកស្រីម៉ានយ៉ាណា បានប្រាប់អោយដឹងថា តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលចិន ខាងភាគីចិន បានយល់ព្រមបន្តការនាំចូលផ្លែមៀនចូលទៅកាន់ទៅផ្សាចិនឡើងវិញ ដោយផ្តល់សិទ្ធិអោយក្រុមហ៊ុនថៃចំនួន៥៦ ដែលធ្លាប់បានខាងចិនពិនិត្យគុណភាពផ្លែមៀន ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មថៃ បានបញ្ចាក់ដូច្នោះថា "ផ្លែមៀនដែលក្រុមហ៊ុនថៃចូលទៅចិន ត្រូវទទួលការត្រួតពិនិត្យគុណភាពដោយសារជាថ្មី បើសិនជាខាងចិនឃើញក្រុមហ៊ុនណានាំចូលផ្លែមៀនគ្មានគុណភាព នឹងត្រូវជាប់ការបំរាមនាំចូលជាថ្មី។"
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ រដ្ឋាភិបាលចិន បានសម្រេចបញ្ឈប់ការទិញផ្លែមៀនពីក្រុមហ៊ុនថៃចំនួន៦៦ ចាប់ពីថ្ងៃទី ១៣ ខែសីហានេះតទៅ ។
ភាគីចិនបានអះអាងថា គុណភាពនៃការនាំចេញផ្លែមានពីប្រទេសថៃ គឺមានលក្ខណៈមិនស្របតាមស្តង់ដារភូតគាមអនាម័យនោះទេ ហើយមូលហេតុសំខាន់បំផុតនោះគឺ ភាគីចិនបានរកឃើញដង្កូវម្យ៉ាងនៅក្នុងផ្លែមៀនរបស់ថៃ ដែលនាំចេញទៅកាន់ប្រទេសចិន៕