Yearendyearend1140x150

អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ghani ទទួលបានសិទ្ធិជ្រកកោកនៅអារ៉ាប់រួម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ AP 

អាហ្វហ្គានៅស្ថាន៖ អ្នកជំនិតប្រធានាធិបតីអាហ្វហ្គានីស្ថាន បានបង្ហើបឱ្យដឹងថា មេដឹកនាំរូបនេះបានភៀសខ្លួនទៅនៅប្រទេសអារ៉ាប់រួម ក្រោយក្រុមតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់VOA។

សេចក្ដីថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអារ៉ាប់រួម បានបញ្ជាក់ថាអារ៉ាប់រួមបានស្វាគមន៍ប្រធានាធិបតី Ashraf Ghani និង ក្រុមគ្រួសាររបស់គាត់ចូលមកក្នុងប្រទេសដោយឈរលើមូលដ្ឋានមនុស្សធម៌។ ហើយរហូតមកដល់ថ្ងៃពុធគេជឿថាលោក Ghani បានភៀសខ្លួនទៅកាន់ប្រទេសអូម៉ង់តាជីគីស្ថាន ឬអ៊ូសបេគីស្ថាន។

ចំណែកនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកហ្គានី ចាប់តាំងពីការចាកចេញរបស់លោកបាននិយាយថា វត្តមានរបស់លោកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងនាំឱ្យមានការសម្លាប់មនុស្សបន្ថែមទៀត។

លោកហ្គានី បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុកថា៖«ប្រសិនបើខ្ញុំនៅទីនេះដដែល នោះនឹងមានការបង្ហូរឈាមនៅតាមដងផ្លូវនានាក្នុងទីក្រុងកាប៊ុលហើយវានឹងក្លាយទៅជាប្រទេសស៊ីរីមួយទៀត។ លោកបន្តថា ខ្ញុំចង់ចរចាជាមួយរដ្ឋាភិបាលតាលីបង់ ប៉ុន្តែតាលីបង់បានចូលដល់ទីក្រុងកាប៊ុលទៅហើយ ទោះបីមានការសន្យាជាសាធារណៈថានឹងមិនធ្វើដូច្នេះក៏ដោយតែវាហួសពេលហើយ» ។

យ៉ាងណាមិញ លោក ហ្គានី ក៏បានបដិសេធតាមរយៈបាយការណ៍ដែលបញ្ជាក់ដោយគយ ថាលោកមិនបានរត់ទៅដោយយកលុយទៅជាមួយយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។

សូមជម្រាបជូនថា លោក ហ្គានី បានភៀសខ្លួនពីអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យមុនពេលក្រុមយុទ្ធជនតាលីបង់មកដល់ទីក្រុងកាប៊ុល។ ហើយលោក Ghani បានបង្ហោះនៅលើហ្វេសប៊ុកថា« តាលីបង់បានឈ្នះ» ហើយការចាកចេញពីអាហ្វហ្គានីស្ថានគឺដើម្បីការពារប្រទេស និងបញ្ចៀស ការបង្ហូរឈាមតែប៉ុណ្ណោះ ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង