Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាភិបាលកម្ពុជាផ្អាក«ជ្រើសរើសមន្ត្រីថ្មី»លើកលែងតែក្រសួងសុខាភិបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ឆ្នាំ២០២២ លើកលែងតែ ក្របខណ្ឌក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចផ្អាកការ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីថ្មីរបស់គ្រប់ក្រសួង ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង