
UN៖ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួន បានសម្តែងការព្រួយបារម្ភ អំពីស្ថានការណ៍នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះ នាំឱ្យប្រជាជនមួយចំនួនប្រឈមនឹងការលំបាកដោយខ្វះអាហារូបត្ថម្ភ។
មន្ត្រីមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានសង្កត់ធ្ងន់ថា យ៉ោងហោចណាស់មានមនុស្សប្រមាណ១៨ លាននាក់ នៅអាហ្វហ្គានីស្ថានកំពុងត្រូវការជំនួយមនុស្សធម៌ ហើយកុមារម្នាក់ក្នុងចំណោមបីនាក់ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
លោក Mustapha Ben Messaoud ប្រធានផ្នែកប្រតិបត្តិការយូនីសេហ្វ បាននិយាយថា នៅទីក្រុងKandahar លោកបានឃើញផលប៉ះពាល់ផ្ទាល់នៃការវាយប្រហារគ្នានាពេលថ្មីៗនេះ បានប៉ះពាល់កង្វះអាហារូបត្ថម្ភកុមារ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កត់សម្គាល់ថា ចំនួនមនុស្សចាកចេញពីអាហ្វហ្គានីស្ថាន ដើម្បីស្វែងរកទីជម្រកនៅប្រទេសជិតខាងមានចំនួនតិច ដែលភាគច្រើននៃជនភៀសខ្លួនដែលទើបតែផ្លាស់ប្តូរទីលំនៅថ្មីៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺជាស្ត្រី និងកុមារ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការប្រយុទ្ធគ្នានៅអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ បានដាក់បន្ទុកបន្ថែមលើប្រព័ន្ធវេជ្ជសាស្ត្រដែលគ្របដណ្តប់របស់ប្រទេសនេះដែលកំពុងតស៊ូ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩៕