ភ្នំពេញ៖ ក្រុមហ៊ុនចិន ជឺយូវនីសិន បានធ្វើកម្មវិធីសប្បុរសធម៌ដើម្បីជួយដល់ក្រុមគ្រួសារកម្ពុជាដែលជាប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាករស់នៅក្នុងខេត្តព្រះសីហនុ និងមួយចំនួនទៀតនៅទីក្រុងភ្នំពេញ។ ខណៈជំនួយសប្បុរសធម៌នេះនឹងបន្តធ្វើឡើងនៅតាមបណ្ដារខេត្តផ្សេងៗទៀតនាពេលឆាប់ៗនេះផងដែរ។
បើតាមការលើកឡើងរបស់អ្នកតំណាងនៃកម្មវិធីនេះបានឱ្យដឹងថា ការផ្ដើមធ្វើកម្មវិធីសប្បុរសធម៌នេះគឺទើបតែចាប់ផ្ដើមនៅដំណាក់កាលទីមួយ ដោយចាប់ផ្ដើមនៅតំបន់ភ្នំនៃខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីប្រជាជនរស់នៅទីនោះ។
ចំណែកថ្ងៃទី ១៦ ខែសីហា គឺជាដំណាក់កាលទីពីរនៃសកម្មភាពសប្បុរសធម៌ ដែលនៅតែបន្តធ្វើឡើងនៅខេត្តព្រះសីហនុ និងបានផ្ដល់ជំនួយដោយក្តីស្រឡាញ់ចំនួនបីគ្រួសារ ដែលជួបប្រទះការខ្វះខាត។
យ៉ាងណាមិញអ្នកតំណាងកម្មវិធីសប្បុរសធម៌បានបញ្ជាក់ថា ក្រៅពីចុះជួយអ្នកក្រីក្រលំបាកក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ឆាប់ៗខាងមុននេះ នឹងបន្តធ្វើទូទាំងប្រទេសកម្ពុជា ដើម្បីចែករំលែកក្តីស្រឡាញ់ពាសពេញប្រទេសកម្ពុជា។
សម្រាប់អ្នកគ្រប់គ្រងកម្មវិធីសប្បុរធម៌នេះ យល់ឃើញថា ដំណាក់កាលទីពីរនៃការធ្វើសប្បុរសធម៌ចំពោះគ្រួសារដែលមានភាពខ្វះខាត គឺមានគ្រួសារខ្លះក្នុងចំណោមគ្រួសារទាំង៣កំពុងរស់នៅក្នុងផ្ទះស័ង្កសីជួលមួយដែលត្រូវការប្រាក់ជួល ២០ ដុល្លារក្នុងមួយខែដែលរកបានទាំងលំបាកលំបិន។ ហើយអ្វីដែលគួរឱ្យអាណិតបំផុតនោះ គឺអ្នករកប្រាក់ចំណូលប្រចាំគ្រួសារគឺជាជនពិការ។
អ្នកតំណាងក្រុមហ៊ុនជឺយូវនីសិន ក៏បានថ្លែងអំណគុណដល់សប្បុរសជននានា និងអរគុណក្រោមការលើកកម្ពស់យ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន បានយុំាងឱ្យសកម្មភាពជំនួយសប្បុរសធម៌នេះបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៥ ខែសីហានេះ។ ត្បិតតែការជួយនេះវាតិចតួចក្ដី ប៉ុន្តែវានឹងជួយសម្រាលដល់ការរស់នៅរបស់អ្នកដែលកំពុងជួបការខ្វះខាត ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាត ពិសេសមេរោគបំប្លែងថ្មីដែលតា(Delta) ធ្វើឱ្យប្រជាជនកម្ពុជាមិនអាចប្រកបរបរទទួលទានបានដូចសព្វដង និងប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធរ៕