Yearendyearend1140x150

ប្រទេសស៊ីរីរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ស៊ីរី៖ ខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី ត្រូវបានមីស៊ីលអ៊ីស្រាអែល វាយប្រហារតែមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ និងរបួសនៅឡើយទេ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើទីតាំងមួយចំនួននៅជិតទីក្រុង Harder នៅភាគខាងជើងនៃខេត្ត Quneitra ហើយរបាយការណ៍មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីទីតាំងនៃការវាយប្រហារនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី "Sham FM" បានរាយការណ៍ថា មិនមានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសបន្ទាប់ពីការវាយប្រហារនោះទេ។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឱ្យដឹងថា សម្លេងនៃការវាយប្រហារ និងការផ្ទុះបានមកពីកងកម្លាំងប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់។

បន្ទាប់ពីផ្ទុះសង្គ្រាមស៊ីវិលនៅស៊ីរី កងទ័ពអ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើនដង នៅក្នុងប្រទេសស៊ីរី ដោយសំអាងថា បានវាយប្រហារទីតាំងយោធារបស់អ៊ីរ៉ង់ ទាំងដែលរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់បដិសេធថាអ៊ីរ៉ង់គ្មានកងទ័ពឈរជើងនៅស៊ីរីទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង