Yearendyearend1140x150

ក្រុមហ៊ុនSinopharmចុះMoUជាមួយបង់ក្លាដែសស្តីពីការសហការផលិតវ៉ាក់សាំងCOVID-19

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ក្រុមហ៊ុន Sinopharm របស់ប្រទេសចិនកាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នាជាមួយរដ្ឋាភិបាលបង់ក្លាដែស និងក្រុមហ៊ុនផលិតឪសថក្នុងស្រុក Incepta ដោយឈានដល់កិច្ចព្រមព្រៀងស្តីពីការសហការផលិតវ៉ាក់សាំងការពារ COVID-19 ចំនួន ៥ លានដូសក្នុងមួយខែ។

កិច្ចព្រមព្រៀងស្តីពីការផលិតវ៉ាក់សាំងត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំងនិង Dhaka តាមរយៈតំណភ្ជាប់វីដេអូ ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលបង់ក្លាដែសលោក Zahid Maleque ឯកអគ្គរដ្ឋទូតចិនលោក Li Jiming និងជាប្រធានក្រុមហ៊ុន Incepta លោក Abdul Muktadir មានវត្តមាននៅក្នុងពិធីចុះហត្ថលេខា ដែលធ្វើឡើងនៅសាលប្រជុំនៃមហាវិទ្យាល័យគ្រូពេទ្យនិងវះកាត់បង់ក្លាដែស (BCPS) នៅទីក្រុងដាកា ហើយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ។

យោងតាមកិច្ចព្រមព្រៀងការផលិតវ៉ាក់សាំងនេះ នឹងត្រូវអនុវត្តក្រោមកិច្ចសហការរវាងក្រុមហ៊ុនឱសថ Sinopharm និងក្រុមហ៊ុន Incepta ។ ហើយក្រុមហ៊ុន Incepta នឹងរៀបចំឡើងវិញនូវផលិតផល ពាក់កណ្តាលសម្រេចនៅប្រទេសបង់ក្លាដែស។ ការចាប់ផ្ដើមនឹងដាក់វ៉ាក់សាំងការពារ COVID-19 ចំនួន ៥ លានដូសជារៀងរាល់ខែ ហើយលទ្ធផលនាពេលអនាគតត្រូវបានគេរំពឹងថា នឹងឈានដល់ ១៥ លានដូសក្នុងមួយខែ។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក AK Abdul Momen មានវត្តមានក្នុងនាមជាភ្ញៀវពិសេស នៅក្នុងឱកាសនោះ។ លោកបាននិយាយថា ជំងឺរាតត្បាតនឹងត្រូវបានលុបចោលពីពិភពលោកតាមរយៈភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ប្រទេសចិន បានផ្តល់វ៉ាក់សាំងសម្រាប់ប្រទេសជាង ១០០ ជាជំនួយផ្នែកវេជ្ជសាស្រ្តនិងបាននាំចេញវ៉ាក់សាំងនេះទៅកាន់ប្រទេសជាង ៦០ ។ ប្រទេសចិនបានចូលរួមចំណែកផ្តល់វ៉ាក់សាំងជាង ៨០០ លានដូស សម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង