
អាហ្វហ្គានីស្ថាន៖ យោងតាមសារព័ត៌មានRT, ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានភៀសខ្លួនជាមួយរថយន្តចំនួន ៤ គ្រឿង និងឧទ្ធម្ភាគចក្រ និង លុយមួយចំនួន។
យោងតាមស្ថានទូតរុស្ស៊ីនៅទីក្រុងកាប៊ុលលោកហ្គានី ត្រូវទុករបស់ខ្លះនៅពីក្រោយនៅព្រលានយន្តហោះ ព្រោះមើលទៅមិនសម។
មានរបាយការណ៍ផ្ទុយគ្នាអំពីកន្លែងដែលលោកហ្កានីបានភៀសខ្លួនពិតប្រាកដ។ អ្នកខ្លះបាននិយាយថាលោកទៅជិតអ៊ូសបេគីស្ថាន ឬតាជីគីស្ថាន ខណៈអ្នកផ្សេងទៀតថាលោកប្រហែលជាបានរត់គេចខ្លួនទៅប្រទេសអូម៉ង់៕