
ចិន៖ បុរសជនជាតិចិនម្នាក់ដែលចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៧មេសា ទៅដល់ទីក្រុងម៉ាកាវប្រទេសចិន ត្រូវបានពិនិត្យឃើញវិជ្ជមានវីរូកកូវីដ១៩។
យោងតាមសារព័ត៍មានរដ្ឋចិន China News Service ដែលផ្សាយនៅថ្ងៃទី៨ខែមេសានេះ បានអោយដឹងថា៖ តាមដំណឹងនៅលើគេហទំព័ររបស់តំបន់រដ្ឋបាលពិសេសទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិនបានផ្សាយថា នៅថ្ងៃទី៨ខែមេសាមានករណីថ្មីវិជ្ជមានកូវីដ១៩ដែលជាករណីនាំចូល ហើយក៏ជាករណីវិជ្ជមានកូវីដ១៩ទី៤៥របស់ទីក្រុងម៉ាកាវផងដែរ។
អ្នកឆ្លងជំងឺនេះ គឺជាបុរសជនជាតិចិនដែលរស់នៅទីក្រុងម៉ាកាវ មានអាយុ៣២ឆ្នាំ។ នៅថ្ងៃទី២០ខែមិនា គាត់មានអការៈក្អក ក្តៅខ្លួននិងរោគសញ្ញាផ្សេងៗទៀត ។នៅថ្ងៃទី៧ខែមេសានេះ គាត់បានជិះយន្តហោះតាមជើងយន្តហោះលេខ K6198 (លេខកៅអី20D)ពីទីក្រុងភ្នំពេញប្រទេសកម្ពុជាឆ្ពោះត្រឡប់ទៅកាន់ទីក្រុងម៉ាកាវ។
នៅពេលចូលដល់ព្រលានយន្តហោះអន្តរជាតិម៉ាកាវ កន្លែងត្រួតពិនិត្យក៏មានអការៈក្តៅខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅថ្ងៃនេះលទ្ធផលពិនិត្យសំណាកច្រមុះរបស់គាត់បានបញ្ជាក់ថាវិជ្ជមានវីរូសកូវីដ១៩ ។បច្ចុប្បន្នស្ថានភាពជំងឺរបស់គាត់មានភាពហ្នឹងនរធម្មតា ដោយកំពុងសំរាកព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យ៕