Yearendyearend1140x150

អាមេរិកនឹងដកទូចចេញពីអាហ្វហ្គានីស្ថានក្រោយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ BBC

តាលីបង់៖ រដ្ឋាភិបាលអាមេរិកបានប្រកាសនៅថ្ងៃទី ១២ ថា ដោយសារស្ថានការណ៍សន្តិសុខនៅអាហ្វហ្កានីស្ថានកាន់តែយ៉ាប់យ៉ឺន អាមេរិកនឹងដកទូតរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ហើយបានប្រកាសថា នឹងបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀត ទៅកាន់ព្រលានយន្តហោះនៅទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន ដើម្បីធានាការជម្លៀសអ្នកការទូតប្រកបដោយសុវត្ថិភាព។

ប្រធានាធិបតីអាមេរិកលោក Biden បានប្រកាសកាលពីខែមេសាឆ្នាំនេះថា កងទ័ពអាមេរិក ដែលឈរជើងនៅអាហ្វហ្គានីស្ថាន នឹងចាប់ផ្តើមដកនៅថ្ងៃទី ១ ខែឧសភា ហើយនឹងដកទាំងស្រុងមុនថ្ងៃទី ១១ ខែកញ្ញា។ នៅថ្ងៃទី ៨ ខែកក្កដាលោក Biden បានបញ្ជាក់ថា បេសកកម្មយោធាអាមេរិក នៅអាហ្វហ្កានីស្ថាន នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។

ជាមួយនឹងការដកទ័ពអាមេរិកចេញ ពីអាហ្វហ្គានីស្ថានជាបន្ទាន់ ការប្រយុទ្ធគ្នារវាងក្រុមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាន់តែខ្លាំងឡើង ហើយស្ថានការណ៍សន្តិសុខក្នុងតំបន់បានបន្តធ្លាក់ចុះ។

នៅទីក្រុងកាប៊ុលថ្ងៃទី ១៣ ខែសីហា អ្នកនាំពាក្យតាលីបង់អាហ្វហ្កានីស្ថានលោក Zabiullah Mujahid បានប្រកាសនៅលើបណ្តាញសង្គមថា ទីក្រុងធំទី ២ និងទី ៣ នៅអាហ្វហ្កានីស្ថានរៀងៗខ្លួន។ រហូតមកដល់ពេលនេះ ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានប្រកាសថា ពួកគេបានដណ្តើមបានរដ្ឋធានីចំនួន ១៣ ហើយ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន មិនទាន់ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមតាលីបង់នោះទេ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្តីទីនៃប្រទេសអាហ្វហ្គានីស្ថានលោក Abdul Sattar Mirza Kwale បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា កម្លាំងរដ្ឋាភិបាលកំពុងផ្តោតលើការការពារទីក្រុងសរសៃឈាមធំៗ និងកំពង់ផែសំខាន់ៗ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កំពុងបំពាក់អាវុធដល់ក្រុមជីវពលក្នុងស្រុក ដើម្បីទប់ទល់នឹងការវាយប្រហាររបស់តាលីបង់ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង