Cctime 6monthsfree desktop
Cc times  web banner kh (2)

【វីដេអូ】មនុស្ស២១បានស្លាប់និង៤នាក់បានបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ មនុស្សយ៉ាងតិច ២១ នាក់បានស្លាប់និង ៤ នាក់ទៀតបាត់ខ្លួន នៅក្នុងទីក្រុង Suizhou នៃខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន។

យោងតាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយលុកទីប្រជុំជន Liulin នៃតំបន់ Suixian ក្នុងទីក្រុងSuizhou ចាប់ពីយប់ថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍នេះ ដោយសារភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៨.០០០ នាក់ ខូចខាតផ្ទះនិងហាងជាង ២.៧០០ ដែលក្នុងនោះ ២២១ ខ្នងដួលរលំ និង បំផ្លាញផ្លូវ ១១.៣ គីឡូម៉ែត្រ ស្ពាន ៦៣ បង្គោលទំនាក់ទំនងនិងថាមពលចំនួន ៧២៥ និងការដាច់ចរន្តអគ្គិសនីនៅក្នុងសង្កាត់។ ខណៈការងារជួយសង្គ្រោះកំពុងដំណើរការនៅក្នុងស្រុកនៅឡើយ។

ក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ចិន បានបញ្ជូនក្រុមមួយទៅកាន់ខេត្តហ៊ូប៉ីដើម្បីជួយសម្រួលដល់ការជួយសង្គ្រោះចាប់តាំងពីព្យុះភ្លៀង បណ្តាលឱ្យដាច់ភ្លើង រំខានការទំនាក់ទំនង និងមនុស្សជាប់គាំងនៅក្នុងផ្នែកខ្លះនៃខេត្ត។ ក្រសួងបាននិយាយថាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតរួមមានSuizhou, Xiangyang, និង Xiaogan ក្នុងខេត្តហ៊ូប៉ី។

ក្រសួងបាននិយាយថា នាយកដ្ឋានពន្លត់អគ្គីភ័យនិងសង្គ្រោះខេត្ត បានបញ្ជូនសមាជិកជំនាញចំនួន ១៧៣ នាក់និងទូកចំនួន ១៣ គ្រឿងដើម្បីជួយដល់តំបន់ទាំងនោះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១០ ម៉ឺននាក់ ចាប់តាំងពីថ្ងៃទី ៨ ខែសីហាគិតត្រឹមម៉ោង ១០ ៖ ០០ ថ្ងៃព្រហស្បតិ៍ភ្លៀងធ្លាក់យ៉ាងខ្លាំងចុងក្រោយ បានបង្កឱ្យមានគ្រោះធម្មជាតិជាច្រើនដូចជា ទឹកជំនន់និងព្យុះព្រឹល។

យោងតាមសេវាកម្មឧតុនិយមខេត្តហ៊ូប៉ីបានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតែបន្តរហូតដល់ថ្ងៃសុក្រហើយអាចបង្កឱ្យមានទឹកជំនន់និងគ្រោះមហន្តរាយភូមិសាស្ត្រដទៃទៀត។ គណៈកម្មការជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយចិន និងក្រសួងគ្រប់គ្រងគ្រាអាសន្នបានធ្វើរួមគ្នានូវការឆ្លើយតបគ្រាអាសន្នកម្រិតទី ៤ ចំពោះគ្រោះទឹកជំនន់នៅវេលាម៉ោង ២១ ៖ ០០ ថ្ងៃព្រហស្បតិ៍៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង